បង្កើតឡើងនៅថ្ងៃទី១៩កុម្ភៈឆ្នាំ១៩៩៥ គិតត្រឹមពេលនេះ អាជ្ញាធរជាតិអប្សរាមានអាយុគម្រប់២៥ឆ្នាំហើយ។ ក្នុងឱកាសខួបលើកទី២៥របស់ខ្លួន អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីតាំងពិព័រណ៍ដើម្បីបង្ហាញពីសមិទ្ធផលដែលខ្លួនសម្រេចបាននៅក្នុងបេសកកម្មថែរក្សា គ្រប់គ្រង និងរៀបចំរមនីយដ្ឋានអង្គរ នារយៈពេលពីរទសវត្សកន្លះកន្លងទៅនេះ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លើកឡើងថា ការងារការពារនិងថែរក្សាតំបន់អង្គរ ជាភារៈទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរាក៏ពិតមែនហើយ ប៉ុន្តែវាចាំបាច់ទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋខ្មែរផងដែរ។
Отзывы