Rean Ruos Podcast

Rean Ruos Podcast

Monyputhy Ly

សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់​។ ------------------------- ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។ ------------------------- 💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀបរស់នៅថ្មីមួយដែលរីកចម្រើនទៅមុខ និងមានភាពស្ងប់ស្ងាត់។” - ”ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៌អានសៀវភៅជាច្រើន ... ហើយខ្ញុំក៏បានធ្វើ និងបន្តធ្វើរឿងមួយចំនួនសំរាប់ខ្លួនខ្ញុំនិងសហគមន៍ខ្ញុំផងដែរ។” - ”អរគុណណាស់ ពុទ្ធិ សម្រាប់ការបំផុសគំនិតទាំងនេះ។ ទាំងនោះពិតជាជួយខ្ញុំក្នុងការផ្លាស់ប្តូរផ្ត់គំនិតក្នុងជីវិត ហើយជំរុញខ្ញុំឱ្យមានភាពក្លាហានក្នុងការប្រើប្រាស់ទេពកោសល្យខ្លួនមកសរសេរសៀវភៅដែលខ្ញុំចង់សរសេរយូរហើយ។” - ”ផតខាស់នេះធ្វើឱ្យខ្ញុំអាចយកពេលមកគិតទៅលើព័ត៌មានផ្សេងៗដែលទទួលបានពីការរៀនឬក៏ការអានសៀវភៅ ហើយកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទជាងមុន ព្រោះអីឱ្យតែពេលមានអារម្មណ៍ថាធុញតែងតែទាញទូរស័ព្ទមកលេងដើម្បីបំបាត់ភាពអផ្សុក ហើយមួយទៀតខ្ញុំមានភាពច្នៃប្រឌិតជាងមុន រកឃើញនូវគំនិតថ្មីៗផងដែរ។” - ”រាល់ពេលដែលខ្ញុំបាត់បង់ភាពជាខ្លួនឯង មិនដឹងត្រូវធ្វើអ្វីតទៅទៀត ខ្ញុំតែងតែនឹកឃើញសម្តីបងពុទ្ធិមុនគេគឺ ’បន្តដើរទៅមុខម្តងបន្តិចៗ បញ្ចេញនូវភាពខ្លាំងរបស់ខ្លួន ជាជាងទុកវាចោល’។” - ”បងពុទ្ធិបានជួយខ្ញុំពីភាពអាប់អួរក្នុងជីវិត។ ផតខាស់នេះជាផតខាស់តែមួយគត់ដែលខ្ញុំស្តាប់ និងស្តាប់ឡើងវិញម្តងហើយម្តងទៀត។” - ”ខ្ញុំរៀនបានច្រើនពីផតខាស់នេះ។ ខ្ញុំចាប់ផ្តើមអានសៀវភៅ គិតវិជ្ជមាន និងឈប់ខ្វល់ខ្វាយលើអ្វីដែលមិនចាំបាច់ ហើយក៏ផ្លាស់ប្តូរទម្លាប់របស់ខ្ញុំផងដែរ។”

Эпизоды (158)

Disclaimer: The podcast and artwork embedded on this page are from Monyputhy Ly, which is the property of its owner and not affiliated with or endorsed by Podcastly.

Отзывы

У подкаста нет еще ни одного отзыва, стань первым!
Оставьте свой отзыв

Похожие подкасты

សំឡេង​គ្រូបង្រៀន :: MoEYS Official Podcast
សំឡេង​គ្រូបង្រៀន :: MoEYS Official Podcast
បណ្ដាញ​សំឡេង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា :: Official Podcast Channel of the Ministry of Education, Youth and Sport, Cambodia.
Young Bruisers Podcast
Young Bruisers Podcast
To make information become easily accessible, to give voice to the voiceless, and to talk about whatever the fuck we want
មេរៀនភាសាបារាំង៖ Parlez-vous Paris?
មេរៀនភាសាបារាំង៖ Parlez-vous Paris?
ពួកគេ​មក​ពីនេប៉ាល់ ​​ម៉ារ៉ុក ​អ៊ីរ៉ង់ ​អាមេរិក ​កាណាដា... ​ពួកគេ​គឺ​ជា​សិស្ស និស្សិត ឬ​ជា​​វិចិត្រករ។ ​ពួកគេ​​ទើប​នឹង​មកដល់​​ប៉ារីស ហើយ​​មិនសូវ​ស្គាល់​របៀបរបប​រស់នៅ​ប៉ារីស​នេះ​ទេ។ ​ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មាន​ចម្ងល់​ច្រើន៖ តើ​ម្តុំណា​មាន​សណ្ឋាគារ​ល្អ? តើ​គួរ​ទៅដើរ​លេង​នៅ​កន្លែងណា? តើ​ធ្វើម៉េច​អាច​ជិះរថភ្លើង​ក្រោមដី​ដោយ​មិន​វង្វេង ឬ​មិន​ត្រូវ​ចោរ​លួច​កាបូប? តើ​ហេតុអ្វី​បាន​ជា​អាហារថ្ងៃត្រង់​ជា​ពេលវេលា​សំខាន់​សម្រាប់​អ្នក​ក្រុង​ប៉ារីស? វិទ្យបារាំង​អន្តរជាតិ (RFI) បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចេញធ្វើ​បទយកការណ៍​ជាមួយ ​ដើម្បី​ជួប​ជាមួយ​អ្នក​ក្រុង​ប៉ារីស ​​ដែល​អាច​ឆ្លើយ​នឹង​ចម្ងល់​របស់​ពួកគេ។ ពួកគេ​​បាន​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​ស្រា​ទំពាំង​បាយជូរ នៅ République ​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​ការ​រៀបចំ​ក្រុង​នៅ​លើ​ Tour Eiffel ​ជួបជាមួយ​អ្នក​រត់តុ​នៅ​ហាងកាហ្វេ​នៅ rue Mouffetard... សូម​តាមដាន​បទយកការណ៍​​ជា​ភាសា​បារាំង និង​ភាសា​ខ្មែរ ដើម្បី​អាច​រៀនស្គាល់​ពី​ប៉ារីស។ ​តាម​រលកធាតុអាកាស​ RFI ខេមរភាសា ​នៅរៀងរាល់​ថ្ងៃ​សៅរ៍ នៅ​ក្នុង​កម្មវិធី​ផ្សាយ​ម៉ោង ១ ដល់ ២​រសៀល និង ម៉ោង ៧ ដល់​ម៉ោង ៨យប់ និង​នៅលើ​វិបសៃត៍។

Podcastly – лучшая платформа для любителей подкастов. Более 10 миллионов аудио контента доступных на Android/iOS/Web/Desktop и Telegram.