ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងរៀបចំពិព័រណ៌សិល្បៈលើកទី២ នៅក្នុងឧទ្យានស្ថានទូត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ ដោយបើកឲ្យសាធារណជនចូលទស្សនាដោយសេរី។ លោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ថ្លែងឲ្យដឹងថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺចង់ឲ្យសិល្បៈករចម្រុះបារាំង-ខ្មែរ មានឱកាសបានបង្ហាញស្នាដៃដ៏ល្អឯករបស់ពួកគាត់ និងម្យ៉ាងទៀតគឺចង់លើកស្ទួយតម្លៃដ៏ស្រស់ស្អាតនៃឧទ្យានស្ថានទូតបារាំងផងដែរ។
Отзывы