៧ មករា ១៩៧៩ - ៧ មករា ២០២០ គឺ៤១ឆ្នាំគត់ ដែលប្រទេសកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍។ រយៈពេល៤១ឆ្នាំ មកនេះ ថ្ងៃ៧មករា នៅតែត្រូវបានចាត់ទុកថាជាខួបកំណើតទី២ ដែលប្រជាជនកម្ពុជាបានរស់រានមានជីវិតម្តងទៀត។ ក៏ប៉ុន្តែព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ត្រូវបានគេយកមកបកប្រែផ្សេងគ្នា រហូតមកដល់បច្ចុប្បន្ន អាស្រ័យដោយសង្គមខ្មែរត្រូវគេមើលឃើញថាបានប្រេះស្រាំនិងមានទស្សនៈជំទាស់គ្នាជាពីរផ្នែក ដែលមិនទាន់អាចរកឯកភាពគ្នាបាន។
Отзывы